ពាណិជ្ជកម្ម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរ(លួចខ្សែភ្លើង) ០២នាក់ ទៅតុលាការ!

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ(លួចខ្សែភ្លើង) ០២នាក់ ទៅតុលាការ ដើ្បម្បីផ្តនា្ទទោសតាមច្បាប់។ ករណីនេះកើតឡើង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៤:០០នាទី ទៀបភ្លឺ ដោយមានជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចការដ្ឋានសំណង់ លីយ៉ុងផាត់ ភូមិព្រែករ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្របពេលកម្លាំងល្បាតអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃើញសកម្មភាពរបស់ពួកគេ ក៏ធ្វើការឃាត់ខ្លួនតែម្តង។ 
ពួកគេទាំង ០២នាក់ នេះ មាន៖

១/ ឈ្មោះ ជា ប៉ូឡឹក ភេទប្រុស អាយុ ៣៣ឆ្នាំ , ២/ ឈ្មោះ វង់ ទីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនកើតហេតុ ពួកគេបានជិះម៉ូតូ ០១គ្រឿងម៉ាក គុប ចេញពីផ្ទះ ក្នុងគោលបំណងទៅលួចកាត់ខ្សែភ្លើង នៅតាមបណ្តោយផ្លូវលីយ៉ុងផាត់ លុះពេលទៅដល់ភ្លាម ពួកខ្លួនក៏បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង នៅចំណុចខាងលើ តែស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារកំពុងល្បាតឃើញ ក៏ធ្វើការឃាត់ពួកខ្លួនទាំង ០២នាក់ តែម្តង។

 




អត្ថបទទាក់ទង៖