ពាណិជ្ជកម្ម

ចិនបាន​ផ្ដល់​ស្រោម​អនាម័យ​ជាង​កន្លះ​លាន​ស្រោម​ ដល់កម្ពុជា ជា​ជំនួយ​ឥត​សំណង

ភ្នំពេញ៖ កាល​ពី​ម្សិល​មិញ​ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាល​ចិន បាន​ផ្ដល់​​ស្រោម​អនាម័យ ៦សែនស្រោម ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺអេដស៍។ពិធីប្រគល់ និង​ទទួល​ស្រោមអនាម័យ​ទាំង ៦សែនស្រោម បានធ្វើឡើង រវាង​លោកទេសរដ្ឋមន្រ្ដី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និងតំណាងស្ថានទូតចិន ប្រចាំកម្ពុជា។

ស្រោមអនាម័យទាំង ៦សែន​ស្រោមនេះ នឹង​ត្រូវ​​បែងចែកទៅ​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅ​តាម រាជធានី-ខេត្ត ទាំង ២៥ នៅទូទាំង​ប្រទេស​កម្ពុជា៕




អត្ថបទទាក់ទង៖