ពាណិជ្ជកម្ម

កូនប្រុស​តិ​រិ​ច្ឆា​ន !​​ ខឹងសុំ​លុយ​ម្តាយ​មិនបាន ទាញ​ជ្រុ​ញ​វាយ​ក្បាលម្តាយបង្កើត បែកក្បាល​រងរបួសធ្ងន់ ហើយបានស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ

កំពង់ចាមៈ ហេតុការណ៍នេះបានកើិតឡើងកាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ភូមិ​សូរ​គេ​ន ឃុំ​សូរគង ស្រុក​កងមាស ខេត្តកំពង់ចាម។កូនប្រុស​តិ​រិ​ច្ឆា​នមាន ឈ្មោះ សុ​យ ណា​រ៉ា ហៅ​ពៅ ភេទ​ប្រុស អាយុ៣៣ឆ្នាំ បាន​យក​ជ្រុ​ញ​វាយ​ទៅលើ​ម្តាយបង្កើត​របស់ខ្លួន​ឈ្មោះ គាត ធី​ម ត្រូវចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូនប្រុស​តិ​រិ​ច្ឆា​ន​រូបនេះ​លើកដៃ​វាយ​ម្តាយបង្កើត​របស់ខ្លួនរ​ហូត​ដល់​ស្លាប់​នេះ គឺ​ដោយសារ​សុំ​លុយ​ម្តាយ​មិនបាន ហើយ​បច្ចុប្បន្ន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

 




អត្ថបទទាក់ទង៖