ពាណិជ្ជកម្ម

ស្រ្តីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរមកអង្គុយលើបង្កាន់ដៃស្ពានជ្រោយចង្វារបំរុងលោតសម្លប់ខ្លួនទាំងកណ្តាលថ្ងៃត្រង់!

ភ្នំពេញ៖ស្រ្តីម្នាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារថ្មីសម្លាប់ខ្លួនបញ្ចប់ជីវិតតែសមត្ថកិច្ចបានឃើញទាន់ពេលវេលា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨ចំណុចលើស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

នារីរូបនេះមានឈ្មោះហូ សុភ័ក្រអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងខេត្តព្រះវិហារ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថានាងជួបវិបត្តផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរគឺកាលពីនាងមានអាយុ១២ឆ្នាំនាងត្រូបានឪពុកបង្កើតចាប់រំលោភរហូតដល់ទៅ៥ដងហើយនាងបានរៀបរាប់ប្រាប់ម្តាយហើយម្តាយរបស់នាងមិនជឿសំដីនាងឡើយថែមទាំងស្តីបន្ទោសឲ្យនាងខណៈដែលនាងមានអាយុត្រឹម១២ឆ្នាំដោយសាខូចចិត្តក្រុមគ្រួសារមិនជឿសំដីនាងដូច្នេះហើយទើបនៅអាយុ១៣ឆ្នាំនាងបានចាកចេញពីផ្ទះនៅស្រុកកំណើតមករសនៅតែម្នាក់ឯងខ្លួនទីពឹងខ្លួនដោយមិនទីពឹងពុំនាក់ស្នាក់អាស្រ័យហើយក្រោយមកនាងក៏សម្រេចចិត្តធ្វើជានារីបំរើផ្លូវភេទនៅម្តុំវត្តភ្នំដើម្បីចិញ្ចឹមក្រពះ។

នាងបានបន្តរាបរាប់ទាំងទឹកភ្នែកឲ្យដឹងទៀតថារយៈពេលចុងក្រោយថ្មីៗនេះមានបុរសចំណាស់ម្នាក់បានហៅនាងទៅដេកនៅផ្ទះសំណាក់បន្ទាប់ពីរួមរ័កហើយបុរសនោះបានលួងលោមរូបនាងសុំឲ្យនាងធ្វើជាប្រពន្ធចុងរបស់គាត់ហើយដោយសារនាងគ្មានទីពឹងនិងជួបការខ្វះលុយកាកមផងនោះនាងក៏យល់ព្រមជាមួយបុរសនោះហើយបុរសនោះក៏បានសន្យាជាមួយនាងថា២០ថ្ងៃជួបនាងម្តងព្រមទាំងចេញថ្លៃការហូបចុកទាំងស្រុងលុះដល់ថ្ងៃជួបបុរសនោះបុរសនោះបានឲ្យលុយចំនួន២មុឺនរៀនទៅនាងតាំងពីថ្ងៃនោះមកធ្វើឲ្យនាងខូចចិត្តនិងអស់សង្ឃឹមក្នុងជីវិតដោយជួបបុរសបោកៗនាងជាបន្តបន្ទាប់ចំនួនបីហើយនាងមានជំងឺតេតាណុះប្រចាំកាយផងនោះទើបធ្វើឲ្យនាងអស់ផ្លូវជ្រើសរើសក៏សម្រចចិត្តប៉ងធ្វើអត្តឃាត់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែត្រូវសមត្ថកិច្ចឈរជើងនៅគោលដៅលើស្ពានឃើញទាន់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការអប់រំត្រឡប់មកធ្វើការងារវិញ៕

 

 

 




អត្ថបទទាក់ទង៖