ពាណិជ្ជកម្ម

ព្រឹទ្ធាចារ្យចម្រៀង អាយ៉ៃ ផ្លុង មឿក ត្រូវបានចូល​ពេទ្យ​សង្គ្រោះបន្ទាន់

ភ្នំពេញ៖ នៅព្រលប់​ថ្ងៃ​ទី​១៩​ខែកុម្ភៈ អ្នក​នាង ចន ច័ន្ទលក្ខិណា  បាន​ប្រាប់​ថា តារាញូស៍​ថា «មុននេះ​បន្តិច​ លោក​ តា ផ្លុង មឿក ជំងឺ​ក្នុង​វ័យ​ជរា​របស់​គាត់​ធ្វើ​ទុក្ខ​ខ្លាំង​ រហូត​ត្រូវ​បាន​នាំមក​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីពេទ្យ​លោកសង្ឃ​»។

លោក ផ្លុង​ មឿក សិល្ប​ករ​អាយ៉ៃ​ពូកែ​វោហារ ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​​ ពេល​នេះ​កំពុង​ធ្លាក់ខ្លួនឈឺ ដែល​មាន​អាការៈ​​ធ្ងន់​ធ្ងន់​​គួរ​ឲ្យ​បារម្ភ​។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ កាលពីឆ្នាំមុននេះ​​​ភរិយា​របស់​លោក​តា ក៏​​ទទួលមរណភាព បន្សល់​ទុក្ខ​លោក​តាជាស្វាមី ជាមួយជំងឺប្រចាំកាយ​ដ៏រាំរៃ។

ស្ថិត​ក្នុង​ការចង់ចាំ  និង​ការដឹង​គុណ​ដល់​មរតក​សិល្បៈចម្រៀង​អាយ៉ៃ នៅល្ងាច​ថ្ងៃ​ទី​១៩ខែកុម្ភៈនេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទ​លក្ខិណា ដែល​ទទួលបាន​ដំណឹង​ថា លោក ព្រឹទ្ធាចារ្យ​ ក៏ត្រូវជំងឺជរាធ្វើ​ទុក្ខ​ខ្លាំង អ្នកនាង​ក៏បាន​ស្ទុះ​ស្ទារទៅ​ផង​ផ្ទះ​លោក​តា និង​បាន​ដឹង​លោក តា មកពេទ្យលោក សង្ឃដើម្បីឲ្យគ្រូពេទ្យសង្គ្រោះបន្ទាប់​។




អត្ថបទទាក់ទង៖