ពាណិជ្ជកម្ម

​លោក ប្រាក់ សុវណ្ណារ៉ា ផ្ដោត​ ២ចំណុចសំខាន់ ក្នុង​ការ​ដឹក​នាំ​ជម្រើស​ជាតិ​លើក​នេះ

​លោក ប្រាក់ សុវណ្ណារ៉ា នឹង​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តទល់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នៅ​ទឹក​ដី​របស់​អាហ្វហ្គានីស្ថាន នៃ​ការ​ប្រកួត​បង្គ្រប់​កិច្ច​ពាន​រង្វាន់ AFC Asian Cup 2019 ។

ក្នុង​​ការ​ដឹក​នាំ​​លើក​នេះ​លោក​បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​ផ្ដោត​សំខាន់​លើ​ទិស​ដៅ​ពីរ​ចំណុច​គឺ​ទី​១ ប្រើ​ប្រាស់​យុវជន​ សម្រាប់​ត្រៀម​ការ​ប្រកួត​ពាន​មួយ​នៅ​ប្រ៊ុយណេ នា​ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ និង​​ទី​២​​ សម្លឹង​មើល​យុវជន​​ក្នុង​ទិស​ដៅ​ជ្រើស​រើស​ជា​កីឡាករ​ត្រៀម​ស៊ីហ្គេម​នៅ​​ឆ្នាំ​ក្រោយ។ ​ក្នុង​ការ​ប្រើ​ប្រាស់​យុវជន​នេះ​​ ការ​ប្រកួត​ជា​មួយ​អាហ្វហ្គានីស្ថាន​ ក៏​គិត​ទៅ​លើ​លទ្ធផល​ជា​ធំ​ដែរ។

​មុន​ពេល​ការ​ប្រកួត​ផ្លូវ​ការ​ជា​មួយ​អាហ្វហ្គានីស្ថាន លោក​ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​តទល់​ជា​មួយ​ក្រុម​ឡាវ ក្នុង​ជំនួប​មិត្ត​ភាព​នៅ​លើ​ទឹក​ដី​ឡាវ​នា​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នេះ​​ជា​មុន​សិន៕

 




អត្ថបទទាក់ទង៖