ពាណិជ្ជកម្ម

ប្រធានមន្ទីរពហុព្យាបាលវិសាលសុខប្ដឹងប្រពន្ធនិងបងថ្លៃដាក់គុករឿងទាន់ប្តីនាំស្រីចូលផ្ទះ

ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ ដើម្បី​សាកសួរ ជុំវិញ​ករណី​ព្រួត​គ្នាវាយ​ប្តី​បណ្ដាល​ឱ្យ​បែក​ឈាម ខណៈ​មក​ទាន់​ឃើញ​ប្តី​នៅ​ជាមួយ​ស្រី​ផ្សេង ក្នុង​បន្ទប់ដេក នៅផ្ទះ​របស់​ខ្លួន ។

ក្រោយ​ការ​សាកសួរ​រួច​ហើយ លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​សំណុំរឿង​នេះ ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​តាម​នីតិវិធី ដោយ​ភ្ជាប់​ការ​ស្នើ​សុំ​ឃុំខ្លួន ជនសង្ស័យ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​តុលាការបានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច ចាប់​បញ្ជូន​មក​តុលាការ ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ដែល​អះអាង​ថា ជា​ភរិយា​លោក ជា សំ​អាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វិឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បងប្រុស​របស់​ឈ្មោះ​ទូច រស្មី និង​ជា​បងថ្លៃ​ប្រុស​របស់​លោក ជា សំ​អាន ។

តាម​ប្រភព​ពី​កាសែត​ក្នុងស្រុក​មួយ បាន​រិះគន់​ថា លោក​ប្រធាន​មន្ទី​ពេទ្យ មិនដឹង​រៀនសូត្រ​ពីសា​លា​ណា​មក ហ៊ាន​នាំ​ស្រី​ក្មេង មក​ស្នេហា​គ្នា​ដល់​ក្នុងផ្ទះ ។ ប្រពន្ធ មក​ទាន់​យក​កា​តូ​ទឹក​ជ័រ សម្រាប់​ស្រោច​ផ្កា​វាយ​ក្បាល​ពីរ​បី​ប៉ូ​ក ក៏​ប្ដឹង​ឱ្យ​គេ​ចាប់​ប្រពន្ធ និង​បងថ្លៃ ដាក់គុក​ទៀត ពិតជា​បែក​ស្លុយ​មែន ។ វាយ​ក្បាល​ពីរ​បី​ប៉ូ​ក ចាត់​ទុក​ថា ប្រពន្ធ​នៅ​យល់មុខ​ស្រឡាញ់​ប្ដី​ហើយ បើ​ប៉ះ​ចំ​ប្រពន្ធ​ឆ្នាស់​ឆ្នើម​វិញ មិនដឹង​ជា​ត្រូវ​ប៉ុន្មាន​បុ័ងតោ ដេរ​ប៉ុន្មាន​ថ្នេរ​ទេ លោក​ប្រធាន​អើយ សាក​គិត​លេង​ៗ​មើលទៅ ចិត្ត​គេ​ចិត្ត​យើង ឃើញច្បាស់​ក្រឡែត​នឹង​ភ្នែក​បែប​នេះ ។ រឿង​ខ្លួនឯង​ប្រព្រឹត្ត​អំពើ​ផិត មានទោស​ឯក​ពន្ធភាព គេ​មិន​ប្ដឹង​ផង​ បែរជា​មានចិត្ត​ប្ដឹង​ប្រពន្ធ និង​បងថ្លៃ​ទៀត ពិតជា​គ្មាន​គុណធម៌​មែនលោក​ប្រធាន​ពហុ​ព្យាបាល​វិសាល​សុខ ៕

 




អត្ថបទទាក់ទង៖