Ly Hour Leasing PLC

គំនរសំរាមជិតផ្សារព្រៃទា កំពង់បង្ហាញខ្លួនអោយភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបានទស្សនាហើយ

ភ្នំពេញ៖នៅតាមបណ្តោយផ្លូវបេតុង មួយខ្សែរស្ថិតនៅមុខអាកាសយាន្តដ្ឋានអត្តជាតិពោធិ៍ចិនតុងជិតផ្សារព្រៃទា ក្បែរនិងវិមានសពជនជាតិវៀត ណាមក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ការបោះសំរាមចោលពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ បែបនេះសូម្បីនៅក្នុងតំបន់ ពិសេសក្នុងប្រលាយទឹក និងចិញ្ចឹមផ្លូវ ។ កាក​សំណល់​ ឬ​សំរាម​ទាំងនោះគេ​តែង​តែ​ឃើញ​មានដូចជា ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើមហើយមានធំក្លិនស្អុយទៀតផង។

បញ្ហាគំនរសំរាមអស់ទាំងនេះត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ដល់អាជ្ញាធរសង្កាត់ក៏ដូចអាជ្ញាធរខណ្ឌគ្មានវិធានការណាមួយសំរាប់ទុកដាក់អោយត្រឹមត្រូវឬមួយក៏ទុកបង្ហាញភ្ញៀវអន្តរជាតិអោយបានទស្សនា។នេះសបញ្ជាក់អោយឃើញថា អាជ្ញាធរ​សង្កាត់ដល់អាជ្ញាធរខណ្ឌខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​ទុក​ដាក់​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព៕

 




អត្ថបទទាក់ទង៖