ពាណិជ្ជកម្ម

ម៉ូតូមួយគ្រឿងបានជិះទៅបុកឡានត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលអោយរងរបួសពីរនាក់ ។

រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះទៅបុករថយន្តដែលកំពុងឆ្លងផ្លូវបណ្ដាលអោយប្រុសស្រីមួយគូររងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនដឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0050 បើកឆ្លងថ្នល់ជិតនឹងផុតទៅហើយក៏ស្រាបើតែត្រូវម៉ូតូម៉ាកឌ្រឹម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BO5593ជិះដោយប្រុសស្រីពីរនាក់ បុកចំទ្វខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលអោយប្រុសស្រីពីរនាក់រងរបួសស្រាលទាំងពីរ ចំណែកឯម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ តាមសម្ដីបងប្រុសដែលម្ចាស់រថយន្តបានអោយដឹងថាគាត់ឆ្លងជិតផុតហើយក៏ស្រាប់តែម៉ូតូវ៉ារថយន្តពីរគ្រឿងហើយទៅបុកទ្វារថយន្តគាត់យ៉ាងពេញទំហឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ភាគីទាំងសងខាងបានចរចារណ៍គ្នាដោយភាគីខាងម៉ូតូព្រមចេញថ្លៃជួសជុលដល់ភាគីខាងរថយន្តដើម្បីបញ្ចប់រឿង ។

 




អត្ថបទទាក់ទង៖