Ly Hour Leasing PLC

វិដេអូ៖ លោក សុវណ្ណ រិទ្ធី បកស្រាយពន្យល់រឿងលោកផ្កាយ១ ទី ចំរើនកុសល មិនមកបំភ្លឺអោយ TVFB ហើយចោទថាការផ្សព្វផ្សាយមានការលំអៀង

ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយដែល TVFB បានផ្សាយព័ត៌មានពាក់ព័ន្ធនិងលោកផ្កាយ១ ទី ចំរើនកុសល ករណីចរាចរបន្តិចបន្តួចដោយការបើកបរជែងគ្នាមិនយោគយល់តាមផ្លូវ ព្រមទាំងរឿងដែលលោកផ្កាយ១ បានប្រើហិង្សាបាញ់ស្ព្រាយដាក់ភ្នែកសន្តិសុខចំនួន២នាក់រងរបួសធ្ងន់ធ្ងរហើយបើករថយន្តរត់គេចពីកន្លែងកើតហេតុបុកប៉ារ៉ាស់សមត្ថកិច្ចជាច្រើនខណ្ឌដើម្បីរត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់ ឃើញថាមានការប្រតិកម្មពីមហាជនមួយចំនួនបានថា TVFB ផ្សាយព័ត៌មានលំអៀងតែម្ខាង មិនអោយភាគីម្ខាងទៀតដែលជាលោកផ្កាយ១បកស្រាយភ្លឺ តែការចោទប្រកាន់នេះត្រូវបានលោក សុវណ្ណ រិទ្ធី ច្រានចោលមិនមែនជាការពិតឡើយដោយយើងមានឯកសារឆ្លងឆ្លើយរវាងលោក សុវណ្ណ រិទ្ធី និងលោកផ្កាយ១ ទី ចំរើនកុសល តែលោកផ្កាយ១មិនសហការបំភ្លឺ ហើយថែមទាំងចោទថា TVFB ផ្សាយលំអៀងថែមទៀតធ្វើអោយមហាជនកាន់តែភ័ន្តច្រឡំ។


បើចង់ជ្រាបច្បាស់សូមប្រិយមិត្តតាមដានការពន្យល់បកស្រាយរបស់លោក សុវណ្ណ រិទ្ធី ពីដើមដល់ចប់ហើយធ្វើការពិចារណា ពាក់ព័ន្ធលោកផ្កាយ១ ទី ចំរើនកុសល អត់មកបំភ្លឺអោយ TVFB ដូចតទៅ៖

 វីដេអូ៖ ប្រភពពីសារព័ត៍មានជួយសង្គម សន្តិសុខរងរបួសដោយស្ព្រាយ លោកផ្កាយ១បាញ់ដាក់ភ្នែក

  វិដេអូកាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បាញ់ស្រ្ពាយដាក់ភ្នែកសន្តិសុខ បើករថយន្តរត់ផ្អើលពេញក្រុង

 

 

 




អត្ថបទទាក់ទង៖