Ly Hour Leasing PLC

Messi គិត​ថាជើងខ្លាំង៣រូបអាច​ប្រជែង​ខ្លួន​និង Ronaldo កាន់ Ballon d'Or ឆ្នាំ​នេះ

១០​ឆ្នាំ​ចុងក្រោយ​ ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក Ballon d'Or មិន​ដែល​ធ្លាក់​ទៅ​ដៃ​កីឡាករ​ណា​ផ្សេង​ឡើយ​ក្រៅ​ពី Messi និង Ronaldo ឡើយគឺ​ចែក​គ្នា​ម្នាក់​៥​ដង។ ចំណែក​ចំណាត់​ថ្នាក់​លេខ​២​ ក៏​ស្ទើរ​​បាន​ទៅ​កីឡាករ​ទាំង​ពីរ​រាល់​ឆ្នាំ​ដែរ មាន​តែ​ឆ្នាំ​២០១០​ ទេ  Andres Iniesta បាន​លេខ​២និង Xavi លេខ​៣។

ត្បិត​តែ​ជោគជ័យ​ច្រើន​ឆ្នាំ​កន្លង​ទៅ តែ​សម្រាប់​ឆ្នាំ​នេះ​កីឡាករ​របស់ Barcelona ខាង​លើ​យល់​ថា​ មាន​គូ​ប្រជែង​ច្រើន។ "សព្វ​ថ្ងៃ​មាន​កីឡាករ​​ខ្លាំង​​ៗ​ជា​ច្រើន ដែល​អាច​ឈ្នះ Ballon d'Or។ ឆ្នាំ​មុន​​អ្នក​អាច​​ឈ្នះ​ពាន​នេះ​មាន​តែ​២​នាក់​ប៉ុណ្ណោះ តែ​ពេល​​នេះ​មាន​ច្រើនណាស់​ដូច​ជា  Neymar, Kylian Mbappe និង Luis Suarez សុទ្ធ​តែ​អាច​ប្រជែង"។ 

ចំពោះ​ជើង​ខ្លាំង​ទី​មួយ​ដែល Messi បញ្ចេញ​ឈ្មោះ​គឺ Neymar ។ Neymar លេង​បាល់​បាន​យ៉ាង​ល្អ​ឲ្យ​ក្លិប​អ្នកមាន​បារាំង PSG នៅ​រដូវ​កាល​នេះ ។ គ្រាន់តែ​ចូល​ប្រកួត​បាន​២៧​ដង​សោះ Neymar បាន​រក​គ្រាប់​បាល់​បាន​២៨​គ្រាប់ ។ ម្យ៉ាងវិញទៀត​កាលពី​ឆ្នាំ​២០១៥ និង​២០១៧ Neymar ជាប់​លេខ​បី​ក្នុង​ការ​ប្រជែង​យក​ពាន Ballon d’Or ថែម​ទៀត​ផង ។

Mbappe រក​គ្រាប់​បាល់​ឲ្យ​ក្លិប PSG បាន​១៥​គ្រាប់​ក្នុង​ការ​ប្រកួត​៣១​លើក ខណៈ​ដែល Suarez រកបាន​១៩​គ្រាប់​ក្នុង​ការ​ប្រកួត​៣៣​លើក​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona ៕

 




អត្ថបទទាក់ទង៖