Ly Hour Leasing PLC

ឡានទំនើបៗ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​នកម្ទេចខ្ទេច

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ នៅថ្ងៃ​ទី​៦ កុម្ភៈប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE បាន​ចូលរួម​ក្នុង​ពិធី​កម្ទេច​ចោល​រថយន្ត​ប្រណាំងនិងរថយន្ត​ទាំងនេះ ក្នុង​នោះ​រួម​មាន​រថយន្ត​ធុន JAGUAR មួយ រថយន្ត LEXUS មួយ រថយន្ត CORVETFE STINGRAY មួយ ព្រមទាំង​រថយន្ត​ទំនើប​អា​ល្លឺ​ម៉​ង់​ច្រើន​សិប​គ្រឿង និង​រថយន្តធុន VUS ជប៉ុន​មួយ​គ្រឿង​ត្រូវ​យក​ទៅ​កម្ទេចចោល​នៅ​ទីធ្លា​នៃ​ការិយាល័យ​គយ​ក្រុង​ម៉ានីល ។

អាជ្ញាធរ​និយាយ​ថា រថយន្ត​ទាំងនោះ​ត្រូវ​ចាប់រឹបអូស​ក្រោយ​នាំ​ចូល​ដោយ​ខុសច្បាប់​មក​កាន់​ហ្វ៊ីលី​ពី​ន ។ សរុប​រថយន្ត​៣០​គ្រឿង​មាន​តម្លៃ​៦១,៦លាន​ពឺ​សូ (១,៥​លាន​ដុល្លារ​កា​ណា​ដា​) ត្រូវ​បំផ្លាញចោល​នៅ​ក្រុង​ម៉ានីល ព្រមទាំង​ក្នុង​ទីក្រុង​២​ទៀត​របស់​ហ្វ៊ី​លី​ពី​ន​តាម​បញ្ជា​របស់​ប្រធានាធិបតី ព្រមទាំង​រថយន្ត​ទំនើប​ៗ​ឯទៀត​ជាច្រើន​សិប​គ្រឿងក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​របស់​លោក​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ផ្ទៃ​គយ​របស់​ប្រទេស ។ 

តាម​ធម្មតា​បណ្តា​រថយន្ត​ដែល​ចាប់​រឹបអូស​ត្រូវ​លក់​ដេញថ្លៃ​បញ្ចូល​ក្នុង​ថវិការដ្ឋ ។ លោក DUTERTE សន្យា​ថា ឥត​បញ្ហា​ទេ ខ្ញុំ​នឹង​ចេញថ្លៃ​រថយន្ត​ទាំងនេះ​ចូល​ថវិការដ្ឋ ។ ភ្នាក់ងារ​គយ​មាន​ភារកិច្ច​ប្រមូល​ពន្ធ​លើ​ការ​នាំ​ចូល ។ គយ​ជា​ភ្នាក់ងារ​ដែល​រក​ចំណូល​ច្រើន ក៏​ប៉ុន្តែ​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​បណ្តា​ភ្នាក់ងារ​រដ្ឋ​ដែល​ពុក​រលួយ​បំផុត​គឺ​គយ​នាំមុខ​គេ ។ ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៦ លោក DUTERTE បាន​យក​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​ជា​អាទិភាព​ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់​លោក ។ លោក​បាន​ធ្វើ​សង្គ្រាម​យ៉ាង​បង្ហូរ​ឈាម​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​ដោយ​ក្នុង​សង្គ្រាម​នេះ​ប៉ូលិស​បាន​សម្លាប់មនុស្ស​ជាង​៤.០០០​នាក់​រួច​ហើយ ៕

 




អត្ថបទទាក់ទង៖