Ly Hour Leasing PLC

តារាចម្រៀង​លាង សុ​ផា​ឡែ​ន មាន​គំរោង​មួយ​​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក នៅ​ពេល ឆាប់​ៗ​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លាង សុ​ផា​ឡែ​ន បាន​សម្រេច​បន្ត​កិច្ចសន្យា​ថ្មី​ព្រោះ​សប្បាយចិត្ត​ចំពោះ​ការងារ​នៅ​ក្នុង​ផលិតកម្ម ។ ទន្ទឹម​នឹង​បន្ត​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​នេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម Pleng Record កញ្ញា​លាង សុ​ផា​ឡែ​ន មាន​គំរោង​ចេញ​ទៅ​ច្រៀង​រាំ​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក នៅ​ពេល ឆាប់​ៗ​ខាង​មុខ ។

ក្រោយ​ចាក​ចេញពី​ផលិតកម្ម​M អស់​រយៈពេល​៥​ឆ្នាំ តារា​ស្រី​លាង សុ​ផា​ឡែ​ង បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម Pleng Record ជាមួយនឹង​ការ​បញ្ចេញស្នាដៃ​លេចធ្លោ​ជា​ច្រើន ក្នុង​ផលិតកម្ម​នេះ ដូច​ជា​បទ «​បេះដូង​១០០» «​ជីវិត​គ្រួសារ​» «​សុំ​Like​មួយ​» ជាដើម ។ ទោះ​មិន​បាន​ឡើង​ដល់​កម្រិត​កំពូល ប៉ុន្តែ​សុ​ផា​ឡែ​ន មាន​ប្រជាប្រិយភាព​លូត​ឡើង ។

ក្នុង​ជំនួប​ផ្ទាល់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារា​ស្រី​វ័យ​ជិត​៣០​ឆ្នាំ​លោក​លាង សុ​ផា​ឡែ​ន បញ្ជាក់​ថា «​នាង​ខ្ញុំ​ទើបនឹង​បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត ជាមួយ​ផលិតកម្ម​ដដែល ។ ៥​ឆ្នាំ​នេះ​នាង​ខ្ញុំ​ទទួល​បានការ​ពេញចិត្ត​ច្រើន​នឹង​ការងារ​ដែល​ទទួល​បាន ។ បច្ចុប្បន្ន​ផលិតកម្ម​មាន​តារាចម្រៀង​ច្រើន ដូចនេះ​ការ​ចេញ​បទ​ចម្រៀង​សម្រាប់​តារា​រួម​ដំបូល​អាច​មានការ​យឺតយ៉ាវ​ខ្លះ » ។

លាង សុ​ផា​ឡែ​ន មមាញឹក​ខ្លាំង​នឹង​ការ​ចេញ​ច្រៀង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​លៃ​ពេល​ចេញ​ថត​MV​ផង​ដែរ ។ ដោយ​ចង់​បំពេញ​បំណង​អ្នកគាំទ្រ​ជា​ជនរួមជាតិ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ដែល​ស្នើ​ឲ្យ​រូប​នាង ចេញ​ទៅ​ច្រៀង​នៅ​ទីនោះ លាង សុ​ផា​ឡែ​ន កំពុង​បំពេញ​ឯកសារ​ចេញ​ទៅ ។ កាលពីមុន​កញ្ញា​ឡា​ង សុ​ផា​ឡែ​ន និង​កញ្ញា​សុខ សុ​ី​ឡា​លី​ន ជា​ដៃគូ​ចម្រៀង​ជាមួយ​គ្នា ក្នុង​ផលិតកម្ម​ព្រះ​វិហារ ។ ក្រោយ​ផលិតកម្ម​នោះ​បិទទ្វារ​តារា​ទាំង​២​បាន​រក​ទីផ្សារ​សិល្បៈ រៀង​ៗ​ខ្លួន ៕

 




អត្ថបទទាក់ទង៖