Ly Hour Leasing PLC

ផលិតកម្ម YG ចេញ​សេចក្ដីថ្លែងការណ៍​រឿង G-Dragon និងTaeyang ត្រូវ​ចូល​បម្រើ​ទ័ព

ក្រុមហ៊ុន YG Entertainment បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​ទាក់​ទង​នឹង​ការ​ចូល​បម្រើ​កងទ័ព​របស់​សមាជិក​ក្រុម Big Bang គឺ​លោក G-Dragon និង លោកTaeyang។

នៅ​ថ្ងៃ​ទី​6 ខែ​កុម្ភៈ​នេះ ក្រុមហ៊ុន​ YG Entertainment បាន​ប្រកាស​ថា “លោកG-Dragon និង​លោកTaeyang គឺ​កំពុង​រង់ចាំ​ការ​ប្រកាស​ឲ្យ​ចូល​បម្រើ​កងទ័ព។” បន្ទាប់​ពី T.O.P  ដែល​កំពុង​តែ​បម្រើ​សេវា​សាធារណៈ​នោះ ឥលូវ​នេះ​ដល់​វេន លោកG-Dragon និង​លោកTaeyang ត្រូវ​ចាប់​ផ្ដើម​កាតព្វកិច្ច​យោធា​នេះ​ម្ដង។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ បាន​រាយការណ៍​ថា លោក​ G-Dragon បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ហើយ​បាន​ដាក់​ពាក្យ​បន្ត​យក​ថ្នាក់បណ្ឌិត ដែល​ក្នុង​ហេតុផល​គេចវេះ​ពី​ការ​ចូល​បម្រើ​កងទ័ព។ សេចក្ដី​រាយការណ៍​ដដែល​​នោះ បាន​បន្ត​ទៀត​ថា G-Dragon បាន​ពន្យារ​ការ​ចូល​បម្រើ​កងទ័ព​រយៈពេល 730 ថ្ងៃ។ បើ​ទោះ​ជា​ការ​ពន្យារ​ពេល​នេះ​គឺ​មិន​ខុស​នឹង​ច្បាប់ តែ​វា​គឺ​ត្រូវ​បាន​ជំទាស់។

មន្រ្តី​មក​ពី​ការិយាល័យ​​រដ្ឋបាល​កងទ័ព​ម្នាក់​បាន​និយាយ​ថា “យើង​មិន​អាច​បញ្ចេញ​ឲ្យ​ដឹង​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​លំអិត​របស់​អ្នក​ចូល​បម្រើ​កង​ទ័ព​បាន​ទេ។”

ទោះ​បែប​នេះ​ក្ដី មន្ត្រី​ដដែល​អះអាង​ថា ខាង​ការិយាល័យ​រដ្ឋាភិបាល កំពុង​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​តារា​ដែល​ត្រូវ​ចូល​បម្រើ​កងទ័ព​ហើយ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ច្បាប់​នៃ​ការ​បម្រើ​កង​ទ័ព៕

 




អត្ថបទទាក់ទង៖