ពាណិជ្ជកម្ម

លោក ប្រាក់ សុវណ្ណារ៉ា ​នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ះ​អាហ្វហ្គានីស្ថាន

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ ​នឹង​ចូល​ខ្លួន​បន្ដ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន​នា​ខែ​មីនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ក្នុង​​វគ្គ​ជម្រុះ​ 2019 AFC Asian Cup។

ក្រោយ​ពី​ការ​ចាកចេញ​របស់​លោក Leonado Vitorino ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​យក​លោក ប្រាក់ សុវណ្ណារ៉ា ​មក​ដឹក​នាំ​ក្រុម​ក្នុង​ការ​ប្រកួត​នៅ​សល់​២​ប្រកួត​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ។ ខណៈ​ដែល​ពេល​នេះ ​បើ​តាម​សម្ដី​របស់​អតីត​គ្រូ​បង្វឹក​បឹង​កេត​គឺ​លោក​នឹង​បន្ដ​ដឹក​នាំ​១​ប្រកូត​ទៀត​ដែល​នៅ​សល់​ក្នុង​វគ្គ​ជម្រុះ​ AFC Asian Cup ​ពោល​គឺ​ប៉ះ​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន។

២​ប្រកួត​ក្រោយ​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ខាង​លើ​នេះ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា ២-១ ក្នុង​ប្រកួត​មិត្តភាព និង​ចាញ់​ក្រុម​ហ្សកដានី ១-០ ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ប្រចាំទ្វីប​អាស៊ី AFC Asian Cup) ប្រចាំ​ពូល​ C៕

 




អត្ថបទទាក់ទង៖