ស្ត្រីកូរ៉េខាងជើង ធ្វើពិធីមន្ទិញ ប្រកាសធ្វើសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក

ស្ត្រីកូរ៉េខាងជើងបានប្តេជ្ញា នៅក្នុងពិធីមីតទីន នាឧកាសខួប នៃការបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៥៩-១៩៥៣ ដោយបានប្រកាសថានឹង ធ្វើសង្គ្រាម ទប់ស្កាត់ការឈ្លានពានរបស់អាមេរិក។

នៅក្នុងពិធីមិតទីននេះ ស្ត្រីរាប់សិបពាន់នាក់ បានប្រកាស ពីការប្តេជ្ញាថាសមគ្គីគ្នា  ប្រឆាំងនិងសត្រូវរបស់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ នៅក្នុងសាលារៀងនទាំងអស់ ក៏បានបង្ហាត់បង្រៀនពី ការប្តេជ្ញា ដល់សិស្ស ក្នុងការការពារកូរ៉េខាងជើង និង មិនត្រូវទុកចិត្តអាមេរិកជាដាច់ខាត។

កូរ៉េខាងជើងរៀបចំពិធីមិតទីន ក្នុងពេលដែលស្ថានភាព តានតឹងកាន់តែខ្លាំងឡើង ជាមួយអាមេរិក ក្រោយការស្លាប់របស់និស្សិត Otto Warmbier ។ និស្សិតរូបនេះត្រូវបានកូរ៉េខាងជើងកាត់ទោសជាប់ពន្ធនាគារយៈពេល១៥ឆ្នាំ  ប៉ុន្តែត្រូវបានដោះលេង ក្រោយ១៧ខែឃុំខ្លួន ។ បន្ទាប់ពីទៅដល់អាមេរិកបាន ៦ថ្ងៃប៉ុណ្ណោះក៏បានស្លាប់ ហើយអាមេរិកបានទម្លាក់កំហុសនេះទៅលើកូរ៉េខាជើង។

ក្រៅពីកូរ៉េខាងជើងកូរ៉េខាងត្បូងក៏បានរំលឹកខួប នៃសង្គ្រាមឧប្បទ្វីបកូរ៉េផងដែរ ហើយបាន ស្នើរដល់កូរ៉េខាងជើង បញ្ឈប់ កម្មវិធិបរមាណូរបស់ខ្លួន។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង  លោក Lee Nak Yon បានប្រមានថា កូរ៉េខាងជើង នឹងបន្តសកម្មភាពឌឺដង ដូចជាសាកល្បងកាំជ្រួចមីស៊ីលជាដើម។ អាមេរិកនិងកូរ៉េខាងត្បូងបង្ហាញក្តីបារម្ភថា យ៉ាងខ្លាំង នៅក្នុងពិធីមីនទីនគម្រប់៦៧ឆ្នាំថ្ងៃដែលសង្គ្រាម ឧប្បទ្វីបកូរ៉េ  ទីក្រុងព្យុងយ៉ាងអាចសាកល្បងគ្រាប់បេកបរមាណូជាលើកទី៦ ។

សង្គ្រាមឧប្បទ្វីបកូរ៉េ បាចនចាប់ផ្តើមឡើងនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ១៩៥០ និង បញ្ចប់ទៅ ដោយកិច្ចព្រមប្រៀងឈប់បាញ់នៅឆ្នាំនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២៩៥៣។ ដោយសារតែ កូរ៉េខាងជើងនិងខាងត្បូងមិនទាន់មានសិទ្ធិសញ្ញាសន្តិភាពេញ លេញទើបកូរ៉េខាងជើងបន្ត ពង្រឹងអាវុធរបស់ខ្លួនដើម្បីការពារ ដោយសារតែសង្គ្រាមអាចនឹងកើតឡើងគ្រប់ពេលវេលា ។

ក្នុងពេលនេះដែរ កូរ៉េខាងជើង ក៏បាន ប្រមានអាមេរិកថានិងប្រើប្រាស កម្លាំងបរមាណូ ទាំងអស់ ដើម្បីវាយប្រហារទៅលើសត្រូវឈ្លានពាន។សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង សម្តី អភិបាលក្រុង ព្យុងយ៉ាងលោក Cha Hui Rim បានប្រកាសថា «កូរ៉េខាងជើង នឹងក្លាយជាប្រទេស មហាអំណាចបរមាណូ ហើយយើងបានត្រៀមលក្ខណជានិច្ចក្នុងការ វាយប្រហារដោយបរមាណូទៅលើសត្រូវ ប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង»។ការប្រកាសរបស់លោក Cha Hui Rimក្នុងពិធីមីតទីនគម្រប់៦៧ឆ្នាំ នៃសង្គ្រាមឧប្បទ្វីប ។

លោក ChaHui Rimក៏បានចោទប្រកាន់អាមេរិក ជាអ្នកចាប់ផ្តើមឲ្យមានសង្គ្រាមឧប្បទ្វីបកូរ៉េនៅឆ្នាំ១៩៥០ នៅពេលនេះនឹងពេលអនាគត់កូរ៉េខាងជើង និងបោសសម្អាតសត្រូវឈ្លានពានប្រសិនបើចូលឈ្លានពាន់កូរ៉េខាងជើងម្តងទៀតនោះ។ កាលពីថ្ងៃទី២៤ខែមិថុនាកន្លងមក កូរ៉េខាងជើងក៏បានប្រមានថាសង្គ្រាមវាយប្រហារជាលើកទីពីរទៅលើកូរ៉េខាងជើងនឹងច្បាប់ផ្តើមឡើងគ្រប់ពេលវេលា។

សារព័ត៌មាន KCNAបានផ្សាយថា «អាមេរិក កំពុងបញ្ចូនអាវុធជាច្រើន មកកាន់ឧប្បទ្វីបកូរ៉េ ជាការត្រៀមលក្ខណវាយប្រហារទៅលើកូរ៉េខាងជើង។ កម្មភាពទាំងនោះរបស់អាមេរិក ធ្វើឲ្យកូរ៉េខាងជើង ត្រូវតែមានការប្រុងប្រយ័ត្ននិងបង្កើនការផលិតអាវុធបន្ថែមទៀត។

ក្រោយការស្លាប់ និស្សិតអាមេរិកបានបង្ករក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារទៅលើកូរ៉េខាងជើងរបស់អាមេរិក ។ បើទើបីជនជាតិអាមេរិកជាច្រើនត្រូវកូរ៉េខាងជើងឃុំខ្លួននាពេលកន្លងមកតែមិនដែលមានអ្នកស្លាប់នោះឡើយ ។ការស្លាប់នោះបានធ្វើឲ្យអ្នកនយោបាយនិង សារព័ត៌មានមួយចំនួនរបស់អាមេរិកស្នើរឲ្យប្រធានាធិបតិដូណាលត្រាំបើកការវាយប្រហារទៅលើកូរ៉េខាងជើងដើម្បីបញ្ចប់របបដឹកនាំឃោឃៅគីមជុងអ៊ុន។

ចំណែកកូរ៉េខាងជើងវិញក៏បានច្រានចោល ការចោទប្រកាន់ថាការស្លាប់ របស់និស្សិតអាមេរិកគឺចាស្នាដៃរបស់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាងបានលើកឡើងថានៅពេលដេលដោះលេងនោះនិស្សិតខាងលើមានសុខភាពធម្មតា។ សកម្មភាពទាំងនោះគឺជាចេតនាក្នុងការទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង និងជាលះដើម្បីដាក់គំនៀបទីក្រុងព្យុងយ៉ាងបន្តទៀត។

នៅពេលនេះដែរកូរ៉េខាងជើងបានប្រកាសថានឹងមិនមានការចរចារលើកម្មវិធីបមរាណូរបស់ប្រទេសនេះឡើយ ។ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបានឲ្យដឹងថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនមែនជាប្រធានបទសម្រាប់ យកទៅធ្វើកិច្ចចរចានោះទេដោយបានប្ដេជ្ញាបន្ដអភិវឌ្ឍសមត្ថភាពដ៏ខ្លាំងបន្ថែម។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួនគួរបោះបង់ចោលនូវគោលបំណងរបស់ខ្លួនដែលចង់ឲ្យប្រទេសកូរ៉េខាងជើងបោះបង់ ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីល។

ប្រទេសកូរ៉េខាងជើងនៅតែអះអាងថាខ្លួននឹងបន្ដខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួនជាមួយនឹងសមត្ថភាពអាវុធនុយក្លេអ៊ែរហើយកម្មវិធីនេះនឹងមិនត្រូវបានដាក់ចូលក្នុងកិច្ចចរចាណាមួយនោះទេដោយបានបញ្ជាក់ថាប្រសិនបើកូរ៉េខាងត្បូងចង់ស្ដារឡើងវិញនូវទំនាក់ទំនងអន្ដរកូរ៉េនិងស្វែងរកសន្ដិភាពខ្លួនគួរតែមើលពីការវាយប្រហារដោយនុយក្លេអ៊ែរលើកដំបូងរបស់អាមេរិកមកលើកូរ៉េខាងជើង៕