ឯកឧត្តម ហ៊ុន ជា ៖ វាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ!!! មែនទេបងប្អូន????
ព័ត៌មាន
2.04K

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ឯកឧត្តម ហ៊ុន ជា នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានសរសេរទាំងស្រុងថា«  វាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ!!! មែនទេបងប្អូន???? មានបងប្អូនជាច្រើនបាន ខមិន និងឆាតផ្ទាល់មកកាន់រូបខ្ញុំបាទ ព្រមទាំងរៀបរាប់ពីការខឹងសម្បារទៅលើទង្វើរបស់បុគ្គល ឈ្មោះ នី ណាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH ដែលប្រមាថមើលងាយ តាំងពីប្រមុខថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋធម្មតា។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សូមថ្កាល់ទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ។ហើយក្នុងនោះផងដែរ ខ្ញុំក៏សុំស្នើសូមអោយសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការក្ដៅលើបុគ្គលម្នាក់នេះ អោយខានតែបាន និងអោយបុគ្គលម្នាក់នេះ ធ្វើការសុំទោសជាសាធារណៈ ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់។មិនគួរអោយបុគ្គលបែបនេះ អាចមានសេរីភាពប្រមាថលើប្រជាជាតិខ្មែរបែបនេះទេ....

បើតាមព័ត៌មានដែលខ្ញុំទទួលបាន គឺបុគ្គលនេះ ស្នាក់នៅភ្នំពេញ....ដូច្នេះសូមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការលើបុគ្គលនេះ ដោយពុំមានការលើកលែងអោយសោះ ។ ដោយក្ដីគោរពស្រលាញ់ ពីខ្ញុំ ហ៊ុន ជា

សំរាប់ខ្ញុំគឺគាំទ្រ បញ្ជូនជននេះចូលគុក!!! ចុះបងប្អូនវិញ?.....គិតយ៉ាងណា សូមបងប្អូនខមិនម្នាក់មួយមក!!!» ៕