បុរសម្នាក់ចេញមុខដៀលខ្មែរកប់មាត់ ថា« ចោលម្សៀតនិងថោកទាប ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍រឿងជំពាក់លុយធនាគារ» និងថា តួនាទីនាយករដ្ឋមន្ត្រី គ្មានអំណាចឬច្បាប់ណា លូកដៃដល់ការរកស៊ីរបស់ឯកជនឡើយ!
ព័ត៌មាន
1.29K

ភ្នំពេញ៖ មហាជនផ្ទុះការរិះគន់ខ្លាំង ទៅលើម្ចាស់គណនីFacebook ឈ្មោះ IMan-kh យ៉ាងចាស់ដៃពេញបណ្តាញសង្គម ក្រោយបានបង្ហោះសំណេរមួយ សំដៅលើ« អ្នកដែលជំពាក់លុយធនាគារ ហើយស្នើរសុំសម្តេចនាយករដ្ឋមន្ត្រីអន្តរាគមន៍ គឺជាមនុស្សចោលម្សៀតគ្មានបានការ » ដែលពាក្យពេចន៍ទាំងអស់នេះ ត្រូវបានមហាជនចាត់ទុកថា ជាការប្រមាថដល់នាយករដ្ឋមន្ត្រីកម្ពុជា និងមើលងាយមើលប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង​ ដែលមិនអាចទទួលយកការសូមទោស​បាន ។

ជាក់ស្តែង យោងតាមសំណេររបស់ម្ចាស់ Facebook IMan-Kh បានផុសនោះ បានសរសេរទាំងស្រុងថា ៖

ក្រោយមកដោយសារមានការរិះគន់ខ្លាំងពេកពីសំណាក់មហាជនខ្មែរ ដែលអាចនិយាយបានថា ពួកគាត់មិនអាចទទួលយកបានទាល់តែសោះ រហូតមានការសូមឲ្យសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាសមត្ថកិច្ចជួយចាត់ការលើបុគ្គលរូបនេះរួចមក ។ ម្ចាស់គណនីFacebook ឈ្មោះ IMan-kh បានចេញវីដេអូសូមទោស ដោយបានសរសេរថា « ខ្ញុំសុំទោស សម្រាប់ការសរសេរខុស ទាក់ទងនឹង បំណុលធនាគារ » ហើយបុគ្គលឈ្មោះ IMan-kh រូបនេះ បានបង្ហោះទៀតថា « ញុំបានចេញវីដេអូសុំទោស ព្រោះខ្ញុំដឹងថា ខ្ញុំសរសេរខុសហើយសំនេររបស់ខ្ញុំវាបានធ្វើអោយប៉ះពាល់អារម្មណ៍របស់បងប្អូនអ្នកខ្ចីលុយធនាគារ។ ខ្ញុំសុំទោស ព្រោះតែខ្ញុំទទួលខុសត្រូវលើអ្វីដែលខ្ញុំបានផ្សព្វផ្សាយ។ បើខ្ញុំបានជាធ្វើខុស និង សុំទោសបងប្អូនរួចហើយ សូមប្អូនកុំប្រកាន់ ព្រោះខ្មែរ គឺជាជាតិសាសន៍មួយដែលមានចិត្តទូលាយនិងមានហេតុផល។ សុំទោស » និងបានចេញវីដេអូសូមទោសលើកទី២។

ហើយជាក់ស្តែង នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បុគ្គលឈ្មោះ IMan-kh រូបនេះ ក៏បានបង្ហោះ លិខិតសុំទោសជាសារធារណៈសូមគោរពជូនដល់បងប្អូនប្រជាជនខ្មែរ សូមទទួលនូវការសុំទោសេពីខ្ញុំបាទ នី ណាក់។ ស៊ែរបន្តផង ម៉ោង៨និង២៦នាទីព្រឹក ។ ដោយលិខិតនេះបានសរសេរថា ៖

ប៉ុន្តែទោះបីជាយ៉ាងណា គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ហាក់មិនទាន់អាចទទួលយកការសូមទោសនេះទាល់តែសោះ ទាំងដែលបុគ្គលរូបនេះបានប្រមាថមកលើនាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង និងមហាជនខ្លះទៀតបានដាក់ចំថា ដៀលហើយសុំទោស ដៀលហើយសុំទោស តើច្បាប់គួរចាត់ការបែបណាចំពោះបុរសរូបនេះ ? នេះជាចម្ងល់របស់មហាជន ៕