នារីលក់ផលិតផលតាមអនឡាញម្នាក់ បេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ ថែមទាំងផុសលើFacebook ប្រើពាក្យសំដី ប្រមាទ មេីលងាយ ដល់មន្ត្រីចរាចរណ៍ ពេលនេះបានចូលខ្លួនសារភាពកំហុសហើយ (មានវីដេអូ)
ព័ត៌មាន
3.49K

ភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ២រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាទ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វេីកិច្ចសន្យា និងសុំទោសជាសារធាណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ ៕