គ្រូបង្រៀនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹង
ព័ត៌មាន
620

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកម៉ូតូ បណ្ដាលឲ្យគ្រូបង្រៀនម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០  ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កឈ្មោះ ឡូវ សេងហ៊ាង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បើកបររថយន្ដមួយគ្រឿង ម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ធំ 2A.9648 ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ូ អង្គារ៉ែន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរគ្រូបង្រៀន បើកបរម៉ូតូម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ16.1.0398 បានរងរបួសធ្ងន់ ។ ភ្លាមៗជនរងគ្រោះ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ រីឯជនបង្កបានឃាត់ខ្លួន ដើម្បីយកទៅសួរនាំ ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបររថយន្ដបុកម៉ូតូ ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យខូចខាតម៉ូតូជនរងគ្រោះ០១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានយកទៅវត្ថុតាងទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕