នាយករដ្ឋមន្ត្រីកម្ពុជា ហាម​មិន​ឲ្យ​បើក​បង្រៀន​គួ​រដាច់ខាត និងព្រមានចាត់ការគ្រូបង្រៀននោះ!
ព័ត៌មាន
1.32K

ភ្នំពេញ៖ ក្រោយមានការប្រកាសបិទសាលារៀន ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចផ្អាកការសិក្សារបស់សិស្ស និងនិស្សិត ទូទាំងប្រទេសដើម្បីទប់ស្កាត់កូវីត១៩ នោះ ក៏មានសារសំឡេងមួយត្រូវបានបែកធ្លាយ ដឹងដល់សម្តេចនាយករដ្ឋមន្ត្រី របស់គ្រូបង្រៀងមួយរូប ដែលព្យាយាមបើកបង្រៀនគួរក្នុងពេលនេះ ។

ក្នុងនោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា ហាម​មិន​ឲ្យ​គ្រូបង្រៀនបើក​បង្រៀន​គួ​ក្រៅ​ម៉ោង​ជាដាច់ខាត ខណៈ​ក្រសួង​អប់រំ ប្រកាស​បិទ​សាលា​ជា​បណ្ដោះអាសន្ន​នៅ​ទូទាំងប្រទេស ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស ។