អេស្ប៉ាញ មានមនុស្សស្លាប់​​៧៣៨នាក់​ក្នុង១ថ្ងៃ ដោយសារកូវីដ​-១៩
ព័ត៌មានអន្តរជាតិ
757

បរទេស៖ ​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ឲ្យដឹងថា ​​អេស្ប៉ាញ រាលដាលបញ្ហាជំងឺវីរុសកូវីដ-១៩ ធ្ងន់ធ្ងរបំផុត មើលចុះត្រឹមមួយថ្ងៃសោះ នៅប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ដោយសារ COVID-19 ៧៣៨នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនលើសប្រទេសចិន ទៅទៀត។

​ក្រសួងសុខាភិបាលអេស្ប៉ញ បានឱ្យដឹងថា៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺពេញមួយថ្ងៃអង្គារ​មនុស្ស៧៣៨នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនលើសចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនទៅទៀត។

ក្រសួងសុខាភិបាលអេស្ប៉ញ បានបន្តថា៖ ពេញមួយថ្ងៃអង្គារសប្តាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនពី ២,៦៩៦នាក់ ដល់ ៣,៤៣៤នាក់ ខណៈចំនួន អ្នកឆ្លងក៏បានហក់ឡើងពី ៣៩,៦៧៣នាក់ ដល់ ៤៧,៦១០នាក់ផងដែរ។

ចំពោះអាមេរិកវិញ (WHO )ព្រមាន ថាអាមេរិកអាចជាទីតាំងផ្ទុះ COVID-19ថ្មី សុទ្ធតែជាការព្រួយបារម្ភបំផុតនៅ អឺរ៉ុប ខណៈជំងឺដ៏កាចសហាវមួយនេះ បង្កការរាលដាល៕