ស្លាប់​ ២​នាក់​ និង​រង​របួស​ ៦​នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​៣គ្រឿងបុក​គ្នា​ នៅ​ស្រុក​ស្រែ​អំបិល​
ព័ត៌មាន
1.04K

ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តធុនធំ និងរថយន្តតូចបុកគ្នា បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់៦នាក់ នៅលើដងផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៩-២០ ស្ថិតនៅក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល កាលពីវេលាម៉ោង២២និង២០នាទីនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបង្កឡើងដោយរថយន្តធុនធំ១គ្រឿង បើកបរក្នុងស្ថានភាពលឿន ខ្វះការប្រុងប្រយ័ត្នបុកសត្វក្របី ហើយរេចង្កូតទៅបុករថយន្តផ្សេង២គ្រឿងថែមទៀត បណ្តាលឲ្យស្លាប់បុរស២នាក់ និងរងរបួសធ្ងន់៦នាក់ ។ 

ជនរងគ្រោះដែលស្លាប់​មាន​ឈ្មោះ​ ៖

១.ឈ្មោះ​ គី ភ្លីសុខគ្រី​ ភេទប្រុស​

២.គី ភ្លីតុហាំមីសាស់​ ភេទប្រុស​ 

ចំពោះ​ អ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំង​ ៣​ គ្រឿង​ យកមករក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល​ ដេីម្បី​រង​ចាំ​ធ្វើ​ការ​ដោះ​ស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕