ឆ្លង​ចរន្តអគ្គិសនី​ ​ឆេះ​ផ្ទះ​ទាំងព្រឹក អស់ទាំង​ស្រុង​ នៅស្រុក​ល្វាឯម
ព័ត៌មាន
312

កណ្តាល​៖​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ មានករណីអគ្គិភ័យចេះផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​ ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ចំណុច​ភូមិ​ពោធិធំ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ ​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ ស​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សម្ភារ​ខូចខាត​រួម​មាន​ ៖​ ឆេះ​ផ្ទះ​ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ដំបូល​ប្រក់​ក្បឿង​ឆេះ​អស់ទាំង​ស្រុង​ រួម​ទាំង​ទឹកប្រាក់​១០០​ដុល្លារ​ និង​ឯកសារ​ ផ្ទាល់ខ្លួន​មួយ​ចំនួន​។​

​សូម​បញ្ជាក់​ថា​ ឈ្មោះ​ ស​ រ​ដ្ឋា​ ជា​អ្នក​ចាំ​ដីចម្ការ​ឱ្យឈ្មោះ​ ឡេ​ង​ ស​ រស់នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សកែវ​ ភ្នំពេញ​ ។​

ក្នុងនោះដែរសមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ ចំនួន​០២​ គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត​ ស្មើនឹង​០៦​ម៉ែត្រគូប​ ទើប​រលត់​អស់ទាំង​ស្រុង​ ៕