គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ អស់ទាំងស្រុង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច
ព័ត៌មាន
295

ខេត្តកំពង់ឆ្នាំង៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ចែកជូនគ្រួសារលោកស្រី ហ៊ីម តីជះ អាយុ ៤៧ ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានទីលំនៅក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អំណោយនាំទៅជូនក្នុងឱកាសនោះរួមមាន÷ អង្ករ៣០ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ឃីត១កញ្ចប់, មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១, អាវយឺត៣, កន្ទេល១, តង់កៅស៊ូ១, ចាន ស្លាបព្រា វែក ឆ្នាំងបាយសម្លរ ចំនួន២ឈុត និងថវិកា ១៥ម៉ឺនរៀល ៕