បុរសម្នាក់ តអំពូលភ្លើងមិនប្រយ័ត្នធ្លាក់ពីលើជណ្តើរដែកស្លាប់យ៉ាងគួរឲ្យសង្វេគ
ព័ត៌មាន
484

ពោធិ៍សាត់៖ មានករណីបុរសម្នាក់ធ្លាក់ពីលើជណ្តើរដែកស្លាប់យ៉ាងគួរឲ្យសង្វេគបំផុត កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតចំណុចផ្ទះរបស់ខ្លួន ភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

​ជនរងគ្រោះឈ្មោះ ហុង លាង ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានឃើញផ្ទះរបស់គាត់មានភាពងងឹតគ្មានពន្លឺចេញមកក្រៅ រួចក៏ដាក់ជណ្តើរដែកឡើងចល័តតាមជញ្ជាំងក្តារ ខណ:ពេលរូបគាត់ចល័តចុះឡើង ក៏ស្រាប់តែរអិលជើងធ្លាក់មកដី ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររត់មកជួយ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើជណ្តើរមកដីបាក់កស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕