លោក William Guang ៖ «រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ?»
ព័ត៌មាន
1.03K

យោងតាមការបង្ហោះរបស់លោក William Guang បានសរសេរថា៖ រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ? ក្រោយទទួលបានព័ត៌មានខ្ញុំបានចុះពិនិត្យភ្លាមៗចំពោះបញ្ហានេះដោយមិនបង្អង់យូ ខណៈដែលខ្ញុំនិងក្រុមការងារជំនាញកំពុងចែកម៉ាស់ចែកអាកុលតាមមូលដ្ឋានផ្ទុះជំងឺកូវីត១៩ស្រាប់

ករណីនេះស្ថិតនៅភូមិត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថាដីគាត់បានធ្វេីជាយូហេីយ តែដោយមិនទាន់មានបន្ទាត់ព្រំដែន នឹងជាតំបន់សផង ពួកគាត់មិនអាចចូលធ្វេីអីបានទេដោយទុកលទ្ធភាពអោយវាស់ព្រំដែនអោយរួចរាល់សិន ជាពិសេស លោក វ៉ា គឹមហុង បានបញ្ជាក់ហេីយថានឹងផ្ដល់ដីអោយពលរដ្ឋវិញក្រោយកំណត់បង្គោលព្រំដែនច្បាស់លាស់ ។ តែឥលូវនេះបង្គោលព្រំដែនវាស់ច្បាស់លាស់ហេីយតែអាជ្ញាធរខេត្តនៅតែមិនទាន់ដោះស្រាយបញ្ហានេះជូនពួកគាត់នៅឡេីយ ជាពិសេសដីស្រែចំការរបស់គាត់ គាត់មិនអាចធ្វេីអ្វីបានទេ ទោះឈរក៏ឈរពុំបានដែរ ព្រោះអាជ្ញាធរវៀតណាម ឆ្លងចូលទឹកដីខ្មែរដេញពួកគាត់តែម្ដង ពេលខ្លះអាជ្ញាធរខ្មែរបានត្រឹមឈរមេីលអាជ្ញាធរវៀតណាមដេញពលរដ្ឋខ្លួនដោយពុំមានប្រតិកម្មអ្វីទាំងអស់ដេីម្បីជាកិច្ចឆ្លេីយតបចំពោះភារកិច្ចការពារតម្លៃនៃអធិបតេយ្យភាពរបស់ខ្លួន ។

ក្រោយចប់ស្ថានភាពនៃបញ្ហាជំងឺកូវីត១៩ ខ្ញុំនឹងរៀបចំរបាយការណ៍ជូនរដ្ឋាភិបាលពិនិត្យលេីករណីនេះ ។ ព្រោះសូម្បីគោលនយោបាយរដ្ឋាភិបាលក៏គាំទ្រពលរដ្ឋអោយរស់តាមបន្ទាត់ព្រំដែននឹងធ្វេីស្រែចំការតាមបណ្ដោយបន្ទាត់ព្រំដែនដែរ៕