គ្រាន់តែរឿងកាយរណ្តៅដីចូលគ្នាសោះ កើតជាហិង្សាកាប់បុរសម្នាក់របួសធ្ងន់៣កន្លែង
ព័ត៌មាន
640

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣ៈ០០នាទី នៅចំណុចរណ្តៅដីរបស់ឈ្មោះ ហ៊ន់ ចិន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកស៊ីធរកណ្តាល មានកើតករណីហិង្សាដោយចេតនា យកកាំបិតផ្គាក់កាប់បណ្តាលឲ្យរងរបួស ។

ជនបង្កមានឈ្មោះ ស អេងទ្រី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ហ៊ន់ ចិន ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលជាម្ចាស់រណ្តៅដីចំណុចខាងលើ បណ្តាលអោយមានរបួសចំ៣កន្លែង ៖ ចំក្បាលលើសំបកភ្នែកខាងឆ្វេង ១កន្លែង, ចំស្មាខាងស្តាំ ១កន្លែង, ចំលើខ្នងដៃខាងឆ្វេង ១កន្លែង។ មូលហេតុរឿងព្រំដី កាយរណ្តៅដីចូលជាប់គ្នា។

ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនបង្កបញ្ជូនមកអធិការដ្ឋានចាត់វិធានការបន្ត ចំណែកជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល៕