សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ
ព័ត៌មាន
242

បន្ទាយមានជ័យ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។

វត្តមានរបស់សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំផ្សេងទៀត ក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពលោក។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភជាថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគ ផងដែរ៕