ចូលរួមរំលែកទុក្ខផង! តារាកំប្លែង នាយប៉ោយ ទទួលមរណភាពហើយ!!!
កម្សាន្ត
37K

ភ្នំពេញ៖ សង្ខាមនុស្សមិនទៀងមែន លោកអ្នកពិតជាស្គាល់តារាកំប្លែងនាយប៉ោយ ដែល​ត្រូវបានទស្សនិកជន​ បាន​ស្គាល់​តាំងពី​តូច​តាម​រយៈ​ការ​សម្តែង​តួ​អា​ប៉ោយ​ចៅ​តា កាលពី​អំឡុង​ឆ្នាំ​២០០៥-២០០៦ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរជាបន្តបន្ទាប់។

ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះតែម្តង បែរជាមនាការទម្លាយដំណឹងថា នាយ ប៉ោយ បានទទួលមរណភាពទៅហើយ ដោយសារតែជំងឺខូចក្រលៀនកាន់តែធ្ងន់ធ្ងរ និងជីវភាពខ្វះខ្វាត គ្មានថវិកាក្នុងការព្យាបាល។

ក្នុងនោះ យោងតាមការបង្ហោះរបស់ លោក អឹម ជីវ៉ា បានបញ្ជាក់ថា សូមចូលរួមរំលែកទុក្ខផង ពេលនេះ តារាកំប្លែង នាយ ប៉ោយ បានទទួលមរណភាពហើយ។

ក្នុងនោះ លោក អឹម ជីវ៉ា បានបញ្ជាក់ទៀតថា សាកសពរបស់តារាកំប្លែង នាយប៉ោយ ត្រូវបានដឹកពីមន្ទីពេទ្យកាល់ម៉ែត្រ ទៅតម្កល់នៅផ្ទះនៅឯភ្នំបាសិទ្ធ អាស្រ័យដូចបានជំរាបជូនខាងលើសូមបងប្អូនសិល្បករមេត្តាជ្រាបជាដំណឹងផង ។