លក់ម៉ាស់​ឡើង​ថ្លៃ! សម្តេច​តេជោ ហ៊ុន សែន ចេញបញ្ជាព្រមាន​ធ្ងន់ៗរឹបអូសយកម៉ាស់ទាំងអស់ បិទអាជីវកម្មលែងឲ្យប្រកបរបររកស៊ីមួយជីវិត!!!
ព័ត៌មាន
41.5K

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​ព្រមានធ្ងន់ៗ ធ្វើការបិទអាជីវកម្ម ឬ​ឱសថស្ថាន ​ណាដែល​លក់ម៉ាស់​ឡើងថ្លៃ​ហួស​ហេតុ និងមិនស្តាប់តាមការណែនាំរបស់សម្តេច ​។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់យ៉ាងធ្ងន់ទៀតថា មិនត្រឹមតែអាជីវកម្ម ឬ​ឱសថស្ថាន ​ណាដែល​លក់ម៉ាស់​ឡើងថ្លៃ​ហួស​ហេតុ ប៉ុណ្ណោះទេ តែនឹងធ្វើការរឹបអូសយកម៉ាស់ទាំងអស់នោះថែមទៀត ។

សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏បាន​​អំពាវនាវដល់ក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ ​ពិនិត្យឡើងវិញ ហើយប្រជាពលរដ្ឋអាចរាយការណ៍ទាក់ទង​នឹងករណីនេះដើម្បីងាយស្រួលក្នុងការធ្វើការលើចំណាត់ការទៅលើអ្នកលក់ម៉ាស់ទាំងនោះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ។

ពិធីជំនួបសំណេះសំណាល របស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស ៕