(ក្តៅៗ) ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីត-១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត សរុបកើនដល់៩១នាក់ហើយ
ព័ត៌មាន
20.8K

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នៅវេលាម៉ោង១០ និង៤៥ នាទី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងបានរកឃើញជនជាតិអង់គ្លេសចំនួន២នាក់ និងអាមេរិកកាំង២​នាក់ មានផ្ទុកCOVID-19 ​​។ អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

ការរកឃើញ៤ករណីបន្ថែមនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងCOVID-19 នៅកម្ពុជា បានកើនឡើងដល់៩១ករណីហើយ ដែលក្នុងនោះមាននារី២៤នាក់ បុរស៦៧នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ។

ចង់ជ្រាបច្បាស់សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖