វណ្ឌដា-ក្មេងខ្មែរ តែង​បទ​ផ្ញើ​ទៅ​អ្នក​ម្ដាយ​ ពីរោះ​ចាក់​ដោត​បេះដូង
កម្សាន្ត
3.23K

តារារ៉េប Vannda និង​ក្មេង​ខ្មែរ បាន​រួម​គ្នា​ចេញ​បទ​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "ម្ដាយ" ពួក​គេ​ធ្វើ​បទ​នេះ ផ្ញើ​ជូន​ទៅ​អ្នក​មាន​គុណ​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ចាក់​ដោត​បេះដូង​ក្រោយ​បាន​ស្ដាប់​ចម្រៀង​ពួក​គេ​ហើយ។

បទ​នេះ គឺ​និយាយ​ពី​គុណ​បំណាច់ និង​បុព្វហេតុ​ជា​ច្រើន​របស់​អ្នក​ម្ដាយ ក៏​ដូច​ជា​អ្នក​មាន​គុណ​ទាំង​ទ្វេ បូក​រួម​ទាំង​គុណ​បំណាច់​ទាំង​ឡាយ​របស់​អ្នក​មាន​គុណ គឺ​នៅ​ដក់​ជាប់​ជាមួយ​នឹង​បេះដូង ខួលក្បាល​របស់​ពួក​គេ​គ្រប់​ពេល​មិន​ដែល​ភ្លេច។

បទ “ម្ដាយ” នេះបានធ្វើការបង្ហោះកាលពីព្រឹកមិញនេះក្នុងYoutube ដោយគ្រាន់តែប៉ុន្មានម៉ោងសោះមានអ្នកចូលមើល រហូតដល់ទៅ 396,570 ដង។

តោះស្តាប់ទាំងអស់គ្នា៖