បទចម្រៀងរបស់ BLACKPINK «DDU-DUDDU-DU» ក្លាយជា​ចម្រៀង​ក្រុម​ដំបូង​បំផុត ក្នុង​ប្រវត្តិសាស្រ្ត K-POP ទទួលបាន​អ្នក​ទស្សនា 1,100,243,151ដង
កម្សាន្ត
169

បរទេស៖ បទចម្រៀងរបស់ BLACKPINK ដែលមានចំណងជើងថា DDU-DU-DDU-DU ទទួលបានអ្នកចូលមើលក្នុង Youtube បានរហូតដល់ 1,100,243,151ដង ក្នុង​រយៈពេលប្រហែល ១ឆ្នាំ ៩ខែ ៨ថ្ងៃ ចាប់តាំងពីបទនេះបានបញ្ចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច ម៉ោងនៅកូរ៉េខាងត្បូង។ នេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីរបស់ BLACKPINK ផ្ទាល់ និងក្រុមចម្រៀងនៅក្នុងវិស័យ K-pop។

គួរជម្រាបថា បទចម្រៀងរបស់ BLACKPINK  DDU-DU-DDU-DU គឺជាចម្រៀងកូរ៉េទី៣ ដែលមានអ្នកចូលស្តាប់ និងទស្សនាច្រើនបំផុតក្នុង Youtube របស់វិស័យ K-pop បន្ទាប់ពីបទ Gangnam Style និង Gentleman របស់តារាចម្រៀង PSY៕