ក្រោយនាយពាក់មី ចេញវីដេអូ ពេលនេះលោក ផែង វណ្ណៈ បន្តផុសថា«អំណោយ​ផ្ទាល់​ខ្លួន​ឧបត្ថម្ភ​ដល់​តារា​ខ្វះខាត​ មាន​អង្ករ​៤​កំប៉ុង​ មី​២​កញ្ចប់​ ថវិកា​២​ដុល្លារ» (មានវីដេអូ)
កម្សាន្ត
7.15K

ភ្នំពេញ៖ មិនទាន់ចាប់ទេ ក្រោយមានការបង្ហោះផ្លែផ្កា របស់លោក ផែង វណ្ណៈ ទៅលើអ្នកសិល្បៈមួយចំនួន កាលពី​ម្សិលមិញ​ ដោយលោក ផែង​ វណ្ណៈ​ បានបង្ហោះនៅលើបណ្តាញសង្គមFacebook លើផេករបស់លោកថា «ខ្ញុំសូមប្រកាស ឧបត្ថម្ភ​តារា​ស្រុក​ខ្មែរ​មួយចំនួន ​ដែលត្អូញត្អែរកលុយ​មិនបាន​ដោយសារ​បញ្ហា​កូវីដ​១៩​ ម្នាក់​៥០០០​រៀល​ ។ សូមទាក់ទង​មកយកលុយពីខ្ញុំតាម​លេខទូរស័ព្ទ​ ០១២​ ៩៣៣​ ៨៨៣​ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០២០​ តទៅ​»។​

យ៉ាង​ណា​មិញ​ បន្ទាប់​ពី​មានការលើកឡើង​បែបនេះ​រួចមក​ គេសង្កេតឃើញតារាជាច្រើននាក់ ហាក់មិនអាចទទួលយកបានទាល់តែសោះ ទៅលើការលើកឡើងរបស់ ផែង វណ្ណៈ ។

ក្នុងនោះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ គេសង្កេតឃើញ នាយ​ ពែក​មី​ បាន​សម្ដែង​នូវ​អារម្មណ៍​មិនពេញ​ចិត្ត​ជាខ្លាំង​ រហូតបានចេញ​ជា​វីដេអូឆ្លើយតបទៅកាន់​លោក​ ផែង​ វណ្ណៈ​ ចំៗតែម្តង។

បន្ទាប់ពីមានវីដេអូរបស់នាយ ពាក់មី រួច គេសង្កេតឃើញផេក លោក ផែង វណ្ណៈ បង្ហោះតទៀតថា « អំណោយ​ផ្ទាល់​ខ្លួន​ឧបត្ថម្ភ​ដល់​តារា​ខ្វះខាត​ មាន​អង្ករ​៤​កំប៉ុង​ មី​២​កញ្ចប់​ ថវិកា​២​ដុល្លារ​ ។​ សូមទាក់ទង​មកលេខខ្ញុំ​ ០១២​ ៩៣៣​ ៨៨៣​ អរគុណ​ !»