តារាកំប្លែង នាយ តាក់ស៊ី នឹងចូលរោងការនៅចុងខែឧសភានេះ ទាំងដែលខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការ
កម្សាន្ត
2.05K

ភ្នំពេញ៖ មហាជនពិតជាបានស្គាល់ហើយ តារាកំប្លែង នាយ តាក់ស៊ី ដែលមានការគាំទ្រច្រើនពីសំណាក់មហាជន ។

ជាក់ស្តែងក្រោយមានការចែកផ្លូវគ្នាជាមួយអតីតភរិយា នាង ភីម រួចមក នាយតាក់ស៊ី ក៏បានទម្លាយពីទំនាក់ទំនងស៊ីជម្រៅជាមួយ ស្ត្រីម្នាក់ ដែលជាអនាគតភរិយាក្រោយ។

ពេលនេះមានការទម្លាយថា នាយតាក់ស៊ី បានកំណត់ថ្ងៃរៀបការជាផ្លូវការហើយ គឺនៅចុងខែឧសភា​ ឆ្នាំ២០២០នេះ ដោយមិនធ្វើនៅខេត្តស្វាយរៀង ជាទឹកដីកំណើតរបស់ភរិយាទេ គឺធ្វើឡើងនៅភ្នំពេញតែម្តង។

អ្វីដែលសំខាន់នេះ នាយ តាក់ស៊ី បានបញ្ជាក់ថា មង្គលការលើកនេះ ភរិយាថ្មីរបស់ខ្លួនឈ្មោះ សុខា មានវ័យ៣៩ ជាស្ដ្រីមេម៉ាយគ្មានកូន រស់នៅក្រុងបាវិត ខេត្ដស្វាយរៀង មិនបានបង្គាប់ថ្លៃបណ្ណាការអ្វីទេ គឺត្រឹមរៀបចំពិធីផ្លូវការមួយ គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកទាំង២ ដោយធ្វើលក្ខណៈសមរម្យ គឺមិនធំដុំពេកនោះទេ ហើយក៏មានការអញ្ជើញភ្ញៀវកិត្តិយស ពិសេសសិល្បៈ ចូលរួមផងដែរ៕