អាណិតជីវិតពិតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ មកជួលម៉ូតូកង់បីឥណ្ឌារត់ ដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ ហើយថែមមានជំងឺលើសឈាមនិងទឹកនោមផ្អែមប្រចាំកាយទៀត
កម្សាន្ត
4.46K

ថ្មីៗនេះ លេចចេញព័ត៌មាន តារាសម្តែងជើងចាស់ លោក ច័ន្ទរិទ្ធមេធានី ដែលល្បីក្នុងខ្ទង់ឆ្នាំ៩០ជាង ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ។

តារាសម្តែង លោក ច័ន្ទរិទ្ធមេធានី ជាតារាសម្តែដ៏ល្បីក្នុងខ្ទង់ឆ្នាំ៩០ជាង បានថតនូវខ្សែភាពយន្តជាច្រើន ដែលលោកក្លាយទៅជាតារាល្បីនៅជំនាន់នោះ តែមួយរយៈពេលចុងក្រោយក៏បាត់មុខលោកមួយរយៈ ហើយបងប្អូនខ្លះស្មានតែលោកទៅនៅឯបរទេស តែធាតុពិតគឺលោកបាននិយាយថាដោយសារខកសែភាពយន្តធ្លាក់ចុះគ្មានអ្នកហៅថតគឺលោកសំរេចចិត្តរកមុខរបរលក់ដូបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ ។

កាលពីខ្ទង់ឆ្នាំជាង២០០០ មកដល់២០១៥ លោកក៏បានចូលធ្វើការនៅភោជនីយដ្ឋានមួយនៅម្តុំបឹងត្របែក រហូតដល់ភោជនីយដ្ឋាននោះបិទលោកក៏បានសំរេចចិត្ត ជួលម៉ូតូកង់បីរត់ជាប្រចាំថ្ងៃមកដល់សព្វថ្ងៃនេះ សព្វថ្ងៃលោកក៏មានជំងឺលើសឈាមនិងទឹកនោមផ្អែមប្រចាំកាយផងដែរ៕ ជូនដំណឹងដោយ អុឹម ជីវ៉ា