ផ្អើលខ្លាំង! ពលរដ្ឋជាង៧០គ្រួសារ ផ្ទុះការតវ៉ាជាមួយកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក​ ព្រាប​ សុវត្ថិ​ ក្រោយតែងតែបង្កសំឡេងរំខានដេកមិនបាន ចតរថយន្តបិទផ្លូវគ្មានសណ្តាប់ធ្នាប់..
កម្សាន្ត
141K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ខណៈដែលប្រជាពលរដ្ឋជាង៧០គ្រួសារ ដែលរស់នៅជុំវិញផ្ទះរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយលក្ខខណ្ឌចំនួន៤ចំណុច ដែលផ្ទះរបស់លោក ព្រាប សុវត្ថិ តែងតែរំខានមកលើពួកគាត់ជាប្រជាពលរដ្ឋ ។

ការតវ៉ានេះ​គឺធ្វើឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ផ្លូវលំ ក្រុម៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះបើតាមការបញ្ជាក់ពីតំណាងរបស់ប្រជាពលរដ្ឋជាង៧០គ្រួសារ បានលើកឡើងថា ពួកគាត់តវ៉ានេះ គឺសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាង និងខណ្ឌសែនសុខ ជួយដោះស្រាយជូនពួកគាត់ចំនួន៤ចំណុចជាមួយនឹងភាគីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ តែម្តង រួមមានដូចជា ៖

១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ​សាធារណៈ​

២​.ឈប់ ធ្វើរោងឈើបិទផ្លូវ​

៣​.ឈប់ចតរថយន្ត​ បិទផ្លូវ​ គ្មានសណ្តាប់ធ្នាប់

៤​.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន

ដូច្នេះសង្ឃឹមថាអាជ្ញាធរនឹងមានដំណោះស្រាយជូនពួកគាត់ ខណៈដែលពេលនេះ ភាគីខាងតំណាងគ្រួសារលោកព្រាប សុវត្ថិ មិនទាន់ចូលខ្លួនដោះស្រាយជាមួយពួកគាត់ជាប្រជាពលរដ្ឋ នៅមុខអាជ្ញាធរ តាមការអញ្ជើញរបស់ មន្ត្រីសាលាខណ្ឌសែនសុខ នៅឡើយទេ ស្របពេលដែល លោកអភិបាលខណ្ឌសែនសុខ សន្យាថានឹងរកដំណោះស្រាយជូនពួកគាត់ឲ្យបាន។ 

ទោះបីជាយ៉ាងណាយើងនៅមិនទាន់ទទួលបានការបញ្ជាក់ពីខាងលោកព្រាប សុវត្ថិ នៅឡើយទេ ហើយយើងនឹងរង់ចាំការបកស្រាយផងដែរ ៕