Son នឹងនៅដាច់តែឯងពីក្រុម២សប្ដាហ៍ ក្រោយត្រលប់មកពីកូរ៉េ ជាកន្លែងសម្បូរវីរុសកូរ៉ូណា

Son Heung-min នឹងត្រូវបង្ខំចិត្ដនៅដាច់ពីក្រុមចំនួន២សប្ដាហ៍ ក្រោយពីរូបគេត្រលប់មកពីកូរ៉េខាងត្បូងដែលជាស្រុកកំណើតរបស់គេ ដែលជាប្រទេសសម្បូរវីរុសកូរ៉ូណាច្រើនបន្ទាប់ពីចិន។

កីឡាករឆ្នើមរបស់ Tottenham នេះ បានវិលទៅកាន់ប្រទេសកំណើតខ្លួន ក្រោយធើ្វការពិនិត្យ និងធើ្វការវះកាត់របួសដៃរបស់គេដែលកើតឡើងក្នុងជំនួបទល់នឹង Aston Villa កាលពីថៃ្ងទី១៦ ខែកុម្ភៈកន្លងទៅ។

ខណៈពេលនេះ អតីតខែ្សប្រយុទ្ធរបស់ Leverkusen នេះ នឹងត្រូវបានក្លឹបដាក់ឲ្យនៅដាច់ដោយឡែកពីក្រុម ទាំងក្នុងកីឡដ្ឋាន និងទីលានហ្វឹកហាត់រយៈពេល២សប្ដាហ៍ ដើម្បីឃ្លាំមើលសុខភាព ជាពិសេសទាក់ទងទៅនឹងវីរុសកូរ៉ូណា និងដើម្បីឲ្យកម្លាំងរបស់គេប្រសើរឡើងវិញ ដើម្បីអាចវិលចូលលេងបានវិញនៅការប្រកួតនាបំណាច់រដូវកាលនេះ៕

ប្រភព៖ Dailymail