ចាប់បានហើយ!!! ជនសង្ស័យ២នាក់ លួចកាច់កញ្ចក់រថយន្តLEXUS NX 200T នៅខណ្ឌបឹងកេង បានសម្រេច គេចខ្លួនជាច្រើនថ្ងៃ ចុងក្រោយត្រូវសមត្ថកិច្ចតាមក្របួចជាប់គុក
ព័ត៌មាន
1.25K

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៤៥ នាទី បានធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក LEXUS NX 200T គ្មានស្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៧ នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖

១-ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៥ នាទីនៅចំណុចផ្ទះសំណាក់មិនចាំយីហោផ្ទះលេខ៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីពេញ ។

២-ឈ្មោះ មាស ធីចំរើន ហៅ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់រឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៤៥នាទី នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចាប់យកវត្ថុតាងមួកប៉ារេ ពណ៌ កាហ្វេ ចំនួន ០១ កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ ស ដងឈើ ប្រវែង ១៩ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ ចំនួន ០១ រឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា លេខតួ ១៣៦៥៥ លេខម៉ាស៊ីន ៣៣៦៣២ ពាក់ស្លាកលេខ ភ្នំពេញ១GY៥២៨១ ។

ជនរងគ្រោះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប បុគ្គលិកក្រុមហ៊ុន ។

សម្ភារៈបាត់បង់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាកTOYOTA LEXUS NX 200T គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕