មិញៗនេះ កំពុងឆេះផ្ទះជាច្រើនខ្នងនៅខណ្ឌដូនពេញ ,ខណ្ឌជ្រោយចង្វារ​ឯណោះ កំពុងឆេះដូចគ្នា
ព័ត៌មាន
3.8K

ភ្នំពេញ៖ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពោរពេញដោយសំឡេងរថយន្តពន្លត់អគ្គិភ័យយ៉ាងទ្រហឹងពេញផ្លូវ គ្រប់ទិសទី ស្របពេលដែលអគ្គិភ័យមួយកំពុងឆេះនៅចំណុចក្បែររង្វង់មូលគួចកាណុង ដោយបានឆេះផ្ទះជាច្រើនខ្នង យ៉ាងសន្ធោសន្ធៅ បែរជានៅខណ្ឌជ្រោយចង្វារឯណោះវិញ កំពុងឆាបឆេះផ្ទះមួយខ្នងទៀតយ៉ាងសន្ធោសន្ធៅដូចគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង០៥នាទី ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៧៧ អឺស្ទួន ផ្លូវវិហាចាម ក្រោយមន្ទីរពេទ្យ Sunrise ក្រុម៤ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលឆាបឆេះនេះមានឈ្មោះ ផែ សុខតាំង ភេទប្រុស អាយុ ៤៥ឆ្នាំ ។

ក្នុងនោះអគ្គិភ័យនេះ បានឆេះផ្ទះមួយខ្នង ធ្វើអំពី ថ្មក្រោម ឈើលើប្រក់ក្បឿង មានទទឹង ៨ម៉ែត្រ គុណ១៦ម៉ែត្រ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខូចខាតអស់ប្រហែល ៤០ភាគរយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន៤គ្រឿង រហូតដល់ម៉ោង៦និង៤៧នាទី ទើបរលត់ទៅវិញទាំងស្រុង ៕