ជួយពួកគាត់ផងលោកអើយ គ្មានសល់ទេពេលនេះ!.. អគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅខណ្ឌដូនពេញ ពេលនេះកំពុងឆេះរាលដាល
ព័ត៌មាន
2.3K

ភ្នំពេញ៖ (ព័ត៌មានបឋម) ខណៈនេះមានអគ្គិភ័យកំពុងលេបត្របាក់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្បែររង្វង់មូលគួចកាណុង ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតមកទល់នឹងម៉ោង៧និង១១នាទីយប់នេះមិនទាន់រលត់ទេ ខណៈសំឡេងរថយន្តពន្លត់អគ្គិភ័យបានចេញមកអន្តរាគមន៍គ្រប់ទិសទី ផ្អើលពេញរាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕