ទុស្សេម៉ាស៊ីនត្រជាក់ ឆេះជាន់ទី៣ ហាងលក់សាច់អាំង៨ទិស ផ្អើលឡានទឹកជាច្រើនគ្រឿងចុះទៅបាញ់ពន្លត់
ព័ត៌មាន
339

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះជាន់ទី៣ បណ្តាលមកពីការទុស្សេម៉ាស៊ីនត្រជាក់ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៥នាទីថ្ងៃត្រង់ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវវិមានកុលាប សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសូរសំលេងផ្ទុះ ហើយក៏បានរត់ទៅមើល ឃើញមានផ្សែងហុយពេញផ្ទះ ចេញពីជាន់ទី៣មក ថែមទាំងមានអណ្តាតភ្លើងទៀត ផ្អើលដល់អ្នកផ្ទះនិងអ្នកជិតខាង បានយកបំពង់ពន្លត់អគ្គិភ័យយកទៅបាញ់តែបាញ់មិនរលត់ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យរបស់កោះពេជ្រចំនួន៣គ្រឿង បានចុះមកធ្វើការបាញ់ពន្លត់ ដោយបាញ់អស់១គ្រឿងទើបរលត់ទៅវិញទាំងស្រុង បណ្តាលឲ្យឆជខូចខាតម៉ាស៊ីនត្រជាក់មួយគ្រឿង និងសម្ភារៈមួយចំនួនទៀត តែមនុស្សវិញមិនអីនោះទេ ៕