នោះត្រៀមឲ្យហើយទៅ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកបើកបរល្មើសច្បាប់ចរាចរណ៍៣ដង អាចប្រឈមនឹងការដកសិទ្ធិមិនឲ្យបើកបរ
ព័ត៌មាន
718

ភ្នំពេញ៖ ខណៈដែលបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អ្នកបើកបរល្មើសច្បាប់ចរាចរណ៍៣ដង អាចប្រឈមនឹងការដកសិទ្ធិមិនឲ្យបើកបរ ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រឲ្យមានការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីពិន័យឲ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបើកបរល្មើសច្បាប់យ៉ាងតឹងរឹង ដោយធ្វើការដកសិទ្ធិមិនឲ្យបើកបរ ក្រោយអ្នកបើកបរទាំងនោះ បានល្មើសច្បាប់ចំនួន៣ដង។

សម្តេចបានសង្កត់យ៉ាងធ្ងន់ថា ធម្មតាអ្នកបើកបរតែងតែមានប័ណ្ណបើកបរ ប្រសិនបើអ្នកឯងល្មើសច្បាប់ម្តង ត្រូវគឹបម្តង និងផាកពិន័យ ហើយប៉ូលិសគ្រប់ទីកន្លែងត្រូវតែសម្គាល់ថា ការគឹបនេះបានបំពានម្តងហើយ។ លុះខុសលើកទី២ ត្រូវគឹបម្តងទៀត និងផាកពិន័យទ្វេដង ហើយលើកទី៣ ផាកទ្វេដងដដែល រហូតដល់ដកសិទ្ធមិនឲ្យបើកបរ ១ឆ្នាំ​ឬ២ឆ្នាំ ទាល់តែផុតរយៈពេល១ឆ្នាំ ឬ២ឆ្នាំចាំឲ្យសិទ្ធិបើកបរឡើងវិញ។ បើមិនធ្វើដូច្នេះទេ ជនបង្កដែលល្មើសច្បាប់នៅតែបន្តបំពានច្បាប់ ព្រោះពួកគេអាងទៅលើទឹកប្រាក់ ៕​