អ្នក​និពន្ធ​ភ្លេង​បទ «កូន​យំ​ល្វើយ​ៗ»របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ដែល​កំពុង​ល្បី ជួប​គ្រោះ​ថ្នាក់​រហូត​ផ្ទុះ​ឆេះរថយន្ត
កម្សាន្ត
3.75K

រតនគិរី៖ មហាជនជាច្រើន ពិតជាធ្លាប់បានស្តាប់បទ «កូន​យំ​ល្វើយ​ៗ» ដែលជាបទចម្រៀងបកស្រាយដោយ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ដែល​កំពុង​ល្បីខ្លាំង នាពេលបច្ចុប្បន្ន ។

ជាក់ស្តែងថ្មីៗនេះ មានការភ្ញាក់ផ្អើល ខណៈដែលអ្នកនិពន្ធបទភ្លេង «កូន​យំ​ល្វើយ​ៗ» គឺលោក ចក់ ដែល​ជាសមាជិក​ក្នុង​ក្រុមចចក​សមុទ្រ បាន​ជួប​គ្រោះ​ថ្នាក់​ រហូតផ្ទុះឆេះ​រថយន្តហាយឡែនឌ័រ ដែលជា​កម្លាំង​ញើសឈាម​របស់​លោក​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាងសន្ធោសន្ធៅខ្ទេចទាំងស្រុង តែសំណាងមនុស្សមិនអី។

បើតាមប្រភពព័ត៌មាន ហេតុការណ៍​នេះកើត​ឡើង​ក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ដែលបណ្ដាល​មក​ពីការ​បែក​កង់ ហើយ​​ក្រឡាប់រថយន្ត​មួយ​ត្រឡប់ រួច​ក៏​បាន​ផ្ទុះ​ឆេះ​តែ​ម្ដង។