ពិតជារំជួលចិត្តមែន! លោកឧកញ៉ា ឌួង ឆាយ នឹងចំណាយទាំងស្រុងក្នុងពិធីបុណ្យសព៧ថ្ងៃ របស់លោកតាស៊ីក្លូដែលត្រូវរថយន្តបុកស្លាប់..
ព័ត៌មាន
131K

មហាជននៅក្នុងបណ្តាញសង្គម កំពុងមានការរំជួលចិត្ត ចំពោះការស្លាប់ របស់លោកតា​ធាក់​ស៊ីក្លូ​ម្នាក់ ដែលមានជីវភាពក្រលំបាក ហើយត្រូវបាន​រថយន្តម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស​ មិន​ចាំ​ស្លាកលេខ បើកមក​ពីក្រោយ​យ៉ាង​លឿន​ ​បុក​ចំ​ពេញទំហឹង បណ្ដាលឲ្យ​កិន​អូស​លោកតាជាង១០០​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅ​ក្បែរភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយរត់គេចខ្លួនបាត់ ។

ទន្ទឹមនឹងនោះ សូមអរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះជាមួយ ប៉ូលិសខណ្ឌដូនពេញ ក្នុងការដុតដៃដុតជើង សហការស្រាវជ្រាវ ក្នុងករណីបុកផ្តាច់ជីវិតលោកតាធាក់ស៊ីក្លូ កាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយពេលនេះក្រុមគ្រួសារលោកតាស៊ីក្លូ សង្ឃឹមថាសមត្ថកិច្ចនឹងតាមស្រាវជ្រាវតាមចាប់រថយន្តនឹងអ្នកបើករថយន្តបង្កហេតុឃើញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយលោកតាស៊ីក្លូ អាចបិទភ្នែកទៅជិតក្រោយទទួលបានយុត្តិធម៌។ អ្វីដែលសែនរំជួលចិត្តនោះ ពិតជាទុក្ខជាន់ទុក្ខណាស់ កូនប្រុសទើបតែស្លាប់មិនទាន់បាន១០០ថ្ងៃផង បែរជាលោកតាអាយុ៧៧ឆ្នាំ ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរតែមួយជីវិតហើយនោះ ដោយរត់ស៊ីក្លូពេលថ្ងៃ និងរើសអេតចាយពេលយប់ បានលាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រា តស៊ូវេទនានៅលើលោកីយ៍នេះ។

សូមជម្រាបផងដែរថា សពរបស់លោកតាស៊ីក្លូ ត្រូវបានបូជារួចចប់សព្វគ្រប់ហើយ​ និងរៀបចំបន្តធ្វើបុណ្យ៧ថ្ងៃ នៅឯស្រុកកំណើត ។ ក្នុងនោះ ដោយមើលឃើញពីទុក្ខលំបាក និងការអាណិតអាសូរជាពន់ពេកចំពោះលោកតាស៊ីក្លូ លោកឧកញ៉ា ឌួង ឆាយ ក្រោយបានមើលការឡាយរបស់TVFB លោកឧកញ៉ា បានទាក់ទងមកកាន់លោក សុវណ្ណរិទ្ធី ផ្ទាល់នៅមុននេះបន្តិចថា លោកឧកញ៉ា នឹងធ្វើការធានាចេញរាល់ការចំណាយទាំងស្រុង នៃបុណ្យសព៧ថ្ងៃរបស់លោកតា ដើម្បីជួយសម្រាលទុកលំបាកដល់គ្រួសាររបស់លោកតាស៊ីក្លូនាពេលនេះ ។ ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចូលបុណ្យលោកតាស៊ីក្លូ ចំនួន២លានរៀល រួមជាមួយនិងគ្រឿងឧបភោគ បរិភោគ​ផងដែរ។

ដូច្នេះបើប្រិយមិត្តមានចិត្តអាណិតអាសូរដល់គាត់​ ចង់បរិច្ចាគថវិកាដើម្បីជួយសម្រាលទុក្ខរបស់គាត់​ អាចទំនាក់ទំនងតាមរយៈលេខ៖​ 093​ 697​ 923 ៕