ឈ្លោះគ្នាតិចតួចសោះ ក្មេងប្រុសអាយុ ១២ឆ្នាំ ទាញកាំបិតផ្គាក់ កាប់ក្មេងប្រុសអាយុ១៣ឆ្នាំ ប៊ិះដាច់ក រងរបួសធ្ងន់
ព័ត៌មាន
18.1K

ពោធិ៍សាត់៖ មានករណីហិង្សាមួយបានកើតឡើង ដោយក្មេងប្រុស២នាក់ឈ្លោះប្រកែកគ្នាតិចតួចសោះ បែរជាក្មេងប្រុសអាយុ១២ឆ្នាំ យកកាំបិតផ្គាក់កាប់ទៅលើក្មេងប្រុសអាយុ១៣ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកកាំបិតផ្គាក់កាប់ ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ រងរបួសធ្ងន់។

មូលហេតុ៖ ឈ្លោះគ្នាតិចតួច។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕