អាសូរណាស់!!! សពលោកយាយម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងព្រៃយ៉ាងអាណោចអាធ័ម
ព័ត៌មាន
225

រតនគិរី៖ មានករណីប្រទះឃើញសពលោកយាយម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចអូរត្រពាំងឫស្សី ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

សពលោកយាយរងគ្រោះមានឈ្មោះ សុខ សំ អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

មូលហេតុ៖ សង្ស័យខ្យល់គ។

ក្រោយទទួលបានព័ត៌មា​នកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញ ចុះដល់ទីតាំងធ្វើការត្រួតពិនិត្យ កោសល្យវិច័យពុំឃើញមានស្នាមអ្វីគួរសម្គាល់ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យ៕