ចំនួនមនុស្សស្លាប់កើនដល់១,៨៦៨នាក់ និងឆ្លងជាង៧២,៥០០នាក់ ដោយសារវីរុស​COVID-19
ព័ត៌មានអន្តរជាតិ
216

បរទេស៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៨៦៨នាក់ បន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន៩៨នាក់ទៀត ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ១,៨៨៦នាក់នៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនរបស់ចិន។

គួរជម្រាបថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន៤ករណី រួមមាន៖ ១ករណីកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕