រថយន្តLexus 570 បុកផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត និងមានអ្នករងរបួស
ព័ត៌មាន
347

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តឡិចស៊ីស 570 មួយគ្រឿង បើកបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានអ្នករងរបួស។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

រថយន្តបង្កខាងលើកម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8009 អ្នកបើកបរឈ្មោះ ពិន សាវឿត បានបើករថយន្តបុកផ្ទះពលរដ្ឋ និងបណ្ដាលឲ្យមនុស្សរងរបួស ។ ក្រោយកើតហេតុ ភ្លាមៗ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយតាមនីតិវិធី ។

មូលហេតុ៖ សង្ស័យស្រវឹង៕